នារសៀលថ្ងៃដដែល ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងដំណើរទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីសក្តានុពលនៃខេត្តទាំងបួន ក្នុងតំបន់ភូមិភាគឦសាន ប្រទេសកម្ពុជា កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ហ. ដែលប្រព្រឹត្តទៅនៅសាលប្រជុំតូចសាលាខេត្ត។